[កំណែប្រែចុងក្រោយ : 2008-12-03]
[Statut : Ok]
ទីតាំង :
. » កំពង់ឆ្នាំង » បរិបូរ » ឆ្នុកទ្រូ » កំពង់ព្រះ
ទីកន្លែង : ស្ថិតនៅលើកូនកោះមួយដែលនៅប៉ែកនិរតីនៃបឹងធំ និងមានចំងាយ៨០០ម.ខាងកើតភូមិកំពង់ព្រះ។
នាមត្រកូល :
ឈ្មោះរមណីយដ្ឋាន : វត្តកំពង់ព្រះ
[មើលរមណីយដ្ឋានតំណាងក្រុមនេះ]
Kâmpong Preah (V.)
ឈ្មោះផ្សេង : ឈ្មោះក្រុម :
លេខយោង :
លេខរមណីយដ្ឋាន : 748
លេខ IK : 146.05
លេខចុះឈ្មោះ (K.) : 737
ពិពណ៌នា :
ប្រាសាទឥដ្ឋមានតួពីរបែរមុខទៅខាងជើងសំដៅទៅទន្លេសាប។ តួប្រាសាទដែលនៅខាងកើតមានរៀបជាបួនថ្នាក់ និងទ្វារបញ្ឆោត​ប្រកបដោយក្បាច់លំអធ្វើអំពីថ្មភក់នៅតាមទិសបីផ្សេងទៀត។ រីឯតួប្រាសាទខាងលិចមានក្បាច់លំអជាងតួខាងកើត ហើយក៏មាន​ទ្វារបញ្ឆោត​នៅតាមទិសសំខាន់ផ្សេងទៀត។ នៅខាងជើងក្បែរច្រាំងទន្លេ មានបល្ល័ង្កធំមួយ។

ទីនេះមានទេវរូបភេទស្រីឈរមានដៃពីរ, ដងខ្លួនទេវរូបភេទប្រុសបី, ព្រះកេសទេវរូប និងបឋមសិលារាងមូលដែលលំអដោយរូបតោនិងក្បាច់ពងត្រី។ ចំណែកនៅខាងក្នុងអង្កែវិញមានចំលាក់ស្នាមព្រះបាទ និងសិលាចារឹក K. ៧៣៧។
ទីតាំងប្រ​ហែលរបស់រមណីយដ្ឋាន (Ver. beta)
រូបថត
មើលរូបផ្សេងទៀត
 

រក្សាសិទ្ធិ © 2007
ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ : www.mcfa.gov.kh, info@mcfa.gov.kh