[កំណែប្រែចុងក្រោយ : 2008-11-23]
[Statut : Ok]
ទីតាំង :
. » ព្រះវិហារ » សង្គមថ្មី » ស្តៅ » កោះកែរ
ទីកន្លែង : ស្ថិតនៅចំងាយ៥គ.ម.ខាងត្បូងភូមិកោះកែរ, ៨០០ម.និរតីប្រាសាទនាងខ្មៅ និងប្រមាណ២០០ម.ខាងលិចផ្លូវឆ្ពោះទៅកាន់ឃុំស្រយ៉ង់។
នាមត្រកូល :
ឈ្មោះរមណីយដ្ឋាន : បា្រសាទប្រាំ Pram (Pr.)
ឈ្មោះផ្សេង : ឈ្មោះក្រុម :
លេខយោង :
លេខរមណីយដ្ឋាន : 261
លេខ IK : 265
លេខចុះឈ្មោះ (K.) :
ពិពណ៌នា :
ប្រាសាទនេះមាន៖

១. ប៉មបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរស្តម្ភរាងប្រាំបីជ្រុង និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប៉មទាំងបីសង់លើខឿនមួយដែលពាសដោយថ្មភក់ ចំណែកឯដំបូលវិញរៀបជាបួនថ្នាក់បញ្ឆោត។

២. ហោត្រៃពីរមានជាន់បញ្ឆោតដែលមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅឦសាន និងមួយទៀតធ្វើពីឥដ្ឋស្ថិតនៅទិសអាគ្នេយ៍។ នៅផ្នែកខាងលើរបស់ហោត្រៃលំអដោយរន្ធខ្យល់។

៣. កំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម។

៤. ខឿនថ្មបាយក្រៀមរបស់ខ្លោងទ្វារចូលដែលមានរាងកាកបាទ និងមានច្រកចេញចូលបី។

៥. ស្រះមួយស្ថិតនៅឦសានពីប្រាសាទប្រមាណ៥០ម.។
ទីតាំងប្រ​ហែលរបស់រមណីយដ្ឋាន (Ver. beta)
រូបថត
មើលរូបផ្សេងទៀត
 

រក្សាសិទ្ធិ © 2007
ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ : www.mcfa.gov.kh, info@mcfa.gov.kh