[កំណែប្រែចុងក្រោយ : 2012-04-01]
[Statut : Ok]
ទីតាំង :
. » សៀមរាប » ស្វាយលើ » ស្វាយលើ » ជប់លើ
ទីកន្លែង : ស្ថិតនៅជាប់ប៉ែកខាងកើតភ្នំគូលែន ក្នុងបរិវេណវត្តស្វាយលើ។
នាមត្រកូល :
ឈ្មោះរមណីយដ្ឋាន : បា្រសាទស្វាយលើ Svay Leu (Pr.)
ឈ្មោះផ្សេង : ឈ្មោះក្រុម :
លេខយោង :
លេខរមណីយដ្ឋាន : 216
លេខ IK : 224
លេខចុះឈ្មោះ (K.) :
ពិពណ៌នា :
ប្រាសាទមានកំពែងពីរជាន់៖I -ក្នុងកំពែងទី១ចែកចេញជាពីរផ្នែក៖ ធ្លាខាងមុខខាងកើត និងធ្លាខាង ក្រោយខាងលិច៖

ក-ធ្លាខាងក្រោយខាងលិចមាន៖ ១.ប៉មមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់។ ប៉មនេះអាច មានយ៉ខាងកើត។ ២.កំពែងធ្វើពីថ្មភក់។ ៣.ខ្លោងទ្វាររាងជាកាកបាទមានច្រកចូលមួយធ្វើពីថ្មភក់និងមានសសរស្តម្ភ។

ខ-ធ្លាខាងមុខខាងកើតមាន៖ ១. សំណង់រងពីររាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ស្ថិតនៅម្ខាង ម្នាក់អក្ស័ សណ្តូកពីកើតទៅលិចបែរមុខទៅអក្ស័។ ២. កំពែងជាថែវធ្វើពីថ្មភក់នៅ ផ្នែកខាងកើត ចំណែកកំពែងខាងលិចរួមជាមួយកំពែងទី១។ ៣. ខ្លោងទ្វាររាងកាកបាទ ធ្វើពីថ្មភក់ មានច្រកចូល កណ្តាលមួយនិងច្រកអមពីរខណ្ឌគ្នា។

II- ១.កំពែងទី២ធ្វើពីថ្មភក់។ ២. ស្នាមខ្លោងទ្វារទី៣នៅខាងកើត (យោងតាមលោក ប៉ាម៉ងជែ)

III. ត្រពាំងមួយនៅខាងកើតឈ្មោះត្រពាំងខ្នារ។

ប្រាសាទនេះជាកន្លែងធ្លាប់មានទេវរូបមួយចំនួននិងរូបភគនេសឈរព្រមទាំងបល្ល័ង្កតូចមួយ។
ទីតាំងប្រ​ហែលរបស់រមណីយដ្ឋាន (Ver. beta)
រូបថត
មើលរូបផ្សេងទៀត
 

រក្សាសិទ្ធិ © 2007
ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ : www.mcfa.gov.kh, info@mcfa.gov.kh